គ្រូ Inter ថានឹងបិទកីឡាករ Real ដែលសំខាន់ជាងគេរូបនេះជាងបិទ Hazard ឬ Benzema
-------------------------------------------------------------
គ្រូ Inter ថានឹងបិទកីឡាករ Real ដែលសំខាន់ជាងគេរូបនេះជាងបិទ Hazard ឬ Benzema
អតីតគ្រូបង្វឹករបស់ Lazio ខាងលើបាននិយាយថា កីឡាកររបស់ Real Madrid ល្អៗណាស់ ហើយលោក Ancelotti ជាគ្រូបង្វឹកម្នាក់ដែលធ្លាប់ធ្វើបានជោគជ័យនៅ UCL ដូច្នេះការយក៣ពិន្ទុដ៏សំខាន់នៅយប់នេះជារឿងពិបាកមួយសម្រាប់ Inter ។ និយាយពីចំណុចខ្លាំងរបស់ Real Madrid គ្រូបង្វឹកសញ្ជាតិអ៊ីតាលីមើលឃើញថា Real មានផ្លែប្រយុទ្ធល្អគឺ Vinicius Junior ដែលជាមុខសញ្ជាគ្រោះថ្នាក់កំពុងតែលេងល្អខ្លាំងនៅ La Liga ដោយរកបាន៤គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនចំនួន៤ប្រកួត។
លោកបន្ថែមថា Vinicius Junior ជាកីឡាករដែល Inter ត្រូវតែប្រយ័ត្នខ្ពស់គឺតាមបិទមិនអាចមើលរំលងបាន។ ប៉ុន្តែលោកក៏នៅតែមិនអាចប្រហែសចំពោះ Benzema, Hazard និង Rodrygo Goes ដែលជាគោលដៅបន្ទាប់។ ប្រវត្តិរបស់ក្រុមទាំងពីរគឺប៉ះគ្នាចំនួន៤លើកនៅ UCL គឺ Real Madrid ឈ្នះ៣ Inter ឈ្នះ១លើក៕
إرسال تعليق