Liverpool យប់នេះត្រូវបានគេទាយថា មានភាគរយឈ្នះ AC រហូតដល់ទៅ
ម្ចាស់ផ្ទះ Liverpool នឹងអវត្តមាន Roberto Firmino, Neco Williams និង Harvey Elliott ដោយសាររបួស ខណៈដែល AC Milan នឹងអវត្តមានខ្សែប្រយុទ្ ធZlatan Ibrahimovic ដោយសាររបួសដែលបានកើតឡើងកាលជួយក្រុមយកឈ្នះទៅលើ Lazio កាលពីចុងសប្ដាហ៍។
ប្រវត្តិប៉ះគ្នា៖
ក្រុមទាំងពីរធ្លាប់ប៉ះគ្នាចំនួន២លើកក្នុងការប្រកួតផ្ដាច់ព្រ័ត្រ UCL ទាំងពីរលើកក្នុងនោះ Liverpool បានឈ្នះ AC Milan នៅឆ្នាំ២០០៥ ដោយបាល់ប៉ះណាល់ទីក្រោយពេលស្មើគ្នា៣-៣។ ក្រោយមកនៅនៅឆ្នាំ២០០៧ AC សងសឹកបានសម្រេចនៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា ដែលពេលនោះ AC Milan យកឈ្នះ ២-១។
ការទស្សន៍ទាយ
ការទោះទាយនោះត្រូវបាន UEFA បង្ហាញថា ក្រុមទាំងម្ចាស់ផ្ទះ Liverpool នឹងឈ្នះមាន៧៦% ស្មើគ្នាមាន១៨% និង AC Milan ឈ្នះការប្រកួតនោះមានចំនួនត្រឹម ៦ % តែប៉ុណ្ណោះ៕
ជម្រើសរបស់ក្រុមទាំងពីរយប់នេះអាចជា៖
wow
ردحذفإرسال تعليق